កែប៖ ព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធី ជួបសំណេះសំណាលជាមួយអាវុធហត្ថនារីក្នុងឱកាសអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងឱកាសសំណេះសំណាលនេះដែរលោកមេបញ្ជាការបានមានប្រសាសន៍លើកឡើងពីប្រវត្តិតស៊ូរបស់ស្ត្រី កាលពីសម័យអតីតកាល និងឱ្យនារីទាំងអស់ខិតខំ បំពេញតួនាទីភារកិច្ចរបស់ខ្លួន គោរពវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់កងយោធពលខេមរភូមិន្ទ ហើយក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍មេបញ្ជាការ បានប្រគល់ថវិកា ជូនដល់អាវុធហត្ថននារីចំនួន ០៨នាក់ក្នុងមួយនាក់ទទួលប្រាក់ចំនួន ៥០.០០០រៀល ដោយឡែកលោកមេបញ្ជាការក៏បានឧបត្ថមបន្ថែមដល់នារីចំនួន ០៣នាក់ដែលមានជីវភាពខ្វះខាតក្នុងម្នាក់ទទួលបានអង្ករ០១បាវ និងទឹកផ្លែឈើ ០១ កេះផងដែរ ៕
ឧត្តមសេនីយ៍ ត្រី ខេង ទីតូ អញ្ជើញជួបសំណេះសំណាលជាមួយអាវុធហត្ថនារី
- Post author:Sery Vutha
- Post published:March 8, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ