ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងែទី០៧ ខែមីនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ រ៉ាន់ ម៉ាក់ នាយសេនាធិការរងកងរាជអាវុធហត្ថខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ១ខ្នង ទំហំ ៤ម×៦ម ម្ចាស់ផ្ទះឈ្មោះ ស្មាន់ សេត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ សរ លីហាស់ អាយុ ៣៦ឆ្នាំ មុខរបរកសិករ ដែលផ្ទះរបស់គាត់ត្រូវខ្យល់កន្ត្រាក់កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិបុស្ស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
កម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ១ខ្នង ដែលត្រូវខ្យល់កន្ត្រាក់
- Post author:Sery Vutha
- Post published:March 8, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមការងារសង្គម