កំពង់ស្ពឺ៖ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដែលមានលោកឧត្តមសេនីយ៍ត្រី ជូ សារុន ជាមេបញ្ជាការ តែងតែដាស់តឿនអាវុធហត្ថក្រោមឱវាទក្រៅពីកិច្ចការស្នូលត្រូវរួមសុខ រួមទុក្ខ ជាមួយគ្នាក្នុងគ្រាលំបាក មិនបោះបង់គ្នា ហើយផ្តោតសំខាន់ចំពោះកិច្ចការមនុស្សធម៌ ជាក់ស្តែងនៅព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារមនុស្សធម៌អង្គភាពដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង បាននាំប្រាក់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១.៦៨៥.០០០រៀល និងអង្ករ ០៤បាវ ទៅចូលរួមរំលែកទុក្ខ លោក សន សារ៉ាវុធ មន្ត្រីកងរាជអាវុធមូលដ្ឋានស្រុកគងពិសី ខណៈដែលបងស្រីបង្កើតរបស់គាត់បានស្លាប់ ថែមទាំងគ្រួសារជួបការខ្វះខាតផងដែរ ។
តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន បាននាំយកថវិកា និងសម្ភារៈមួយចំនួនអញ្ជើញចូលរួមបុណ្យសព
- Post author:Sery Vutha
- Post published:March 8, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ