ស្វាយរៀង៖ ព្រឹក ថ្ងៃទី២២ ខែ មករា ឆ្នាំ ២០១៦នៅទីតាំង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង( ទីតាំងថ្មី)ស្ថិតនៅក្នុងភូមិថ្មី សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាប់ផ្លូវជាតិលេខ ១ មានរៀបចំពិធីក្រុងពាលីបញ្ចុះធម្មសីលាកសាងក្លោងទ្វារ និងរបងដែលមានផ្ទៃដី ទទឹង១០៣ ម៉ែត្រ បណ្ដាល ៣០០ ម៉ែត្រ ក្រោមអធិបតីភាពឯ.ឧ ឧ.ត្រីសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចូលរួមមានអភិបាល នៃគណអភិបាល ក្រុងស្វាយរៀង មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យចំណុះ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក ចៅសង្កាត់ មេភូមិថ្មី ព្រមទាំងតាជីយាយជី ជាច្រើនបានចូលរួមផងដែរ ។
សូមបញ្ជាក់ថាក្រោមការដឹកនាំ និងគំនិតផ្ដួចផ្ដើម ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមេសនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីការកសាងអាគារអង្គភាពសម្រាប់បំរើការងារឲ្យបានសមរម្យទៅតាមការ រីកចំរើនរបស់ប្រទេសជាតិ និងដើម្បីងាយស្រួល ក្នុងកិច្ចប្រតិបត្តិការ ជួយអន្តរាគមន៍ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ៕