សៀមរាប៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានចំពិធីអបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ (ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ) ពិធីនេះដឹកនាំដោយលោក វរសេនីយ៍ឯក ជា រ៉ាវី មេបញ្ជាការរង ទទួលការជំនាញ ក្រោយពីបានសំណេះសំណាររួច លោកវរសេនីយ៍ឯក ក៏បានជូនអំណោយដល់នារីអាវុធហត្ថចំនួន ១៣នាក់ ក្នុងនោះមានមី១កេះ ទឹកក្រូច១កេះ សារ៉ុង១ និងថវិការ ៥០០០០រៀល។
