កំពត៖ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានប្រារពពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០១៨ ក្រោមប្រធានបទ (ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ) ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។ ក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានចែកអំណោយដល់អាវុធហត្ថនារីចំនួន ០៧នាក់ក្នុងម្នាក់ទទួលបានអង្ករចំនួន ០២បាវ អំបិលចំនួន១០គីឡូក្រាម ទឹកក្រូចចំនួន ០១កេះ ថវិការចំនួន ១៦០.០០០ និងបានប្រគល់ផ្ដល់លិខិតសសើររបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់អាវុធហត្ថនារីចំនួន ០៣នាក់ផងដែរ។
កងរាជអាវុធហត្ថខេត្តកំពតប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា
- Post author:Sery Vutha
- Post published:March 8, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ