ស្វាយរៀង៖ នៅរសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំនាយ នាយរងកងរាជអាវុធហត្ថខេត្ត ចូលរួមបុណ្យគម្រប់ខួប ៧ថ្ងៃសពឧបាសិការ ដែលត្រូវជាម្តាយ លោកវរសេនីយ៍ទោ ផាត់ សុភាព មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា ខេត្តស្វាយរៀង និងបាននាំយកនូវថវិកា សរុបចំនួន១លានរៀលផងដែរ។
