ព្រៃវែង៖ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅភូមិព្រែកតា ស ឃុំអ្នកលឿង ស្រុកពាមរក៍ លោកអនុសេនីយ៍ឯក ឈួន ឬទ្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ តំណាង លោក ឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសហការរី បាននាំយកអំណោយទៅជូនលោកយាយ មុំ ធា អាយុ ៨៣ឆ្នាំ រស់នៅភូមិព្រែកតា ស ឃុំអ្នកលឿង ស្រុកពាមរក៍ ដោយ លោកយាយរស់នៅ តែម្នាក់ឯងគ្មានកូនចៅ និងពិការ ដៃម្ខាង និងជួបការលំបាក អំណោយរួមមាន៖
១.ទឹកត្រី ០១យួរ
២.ទឹកស៊ីអ៊ីវ ០១យួរ
៣.ត្រីខ ០១យួរ
៤.មី ០១កេះ
៥.អង្ករ ២៥គីឡូក្រាម
៦.ថវិកាចំនួន ១០០.០០០ រៀល ។