You are currently viewing កងរាជអាវុធហត្ថខេត្តបាត់ដំបងអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៨

កងរាជអាវុធហត្ថខេត្តបាត់ដំបងអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៨

បាត់ដំបង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ២០១៨ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបព្ជាការរង នាយរងសេនាធិកា ប្រធានមន្ទី លោក លោកស្រី នាយការិយាល័យ និងនាយទាហាននារីនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។ ដើម្បីជាការចូលរួមចំណែកអបអរសាទរទិវាជាប្រវត្តិសាស្ត្ររបស់នារីទូទាំងសកលលោក ក៏ដូចជា នារីទូទាំងប្រទេសកម្ពុជា ហើយដោយឡែកនាពេលនេះ នារីនៅក្នុងកងរាជអាវុធហត្ថខេត្តក៏កំពុងមានក្តីសោមនស្សរីករាយអបអរសាទរទិវានេះផងដែរ។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាកាបានផ្តាំផ្ញើនិងលើកចិត្តទៅសហការីជានារីត្រូវបន្តប្រឹងប្រែងធ្វើការ ពីព្រោះនារីក៏អាចមានឱកាសក្លាយជាអ្នកដឹកនាំដែរ។ លោកឧត្តមសេនីយ៍មេបញ្ជាការបានឧបត្ថម្ភជូនដល់អាវុធហត្ថនារីចំនួន ១៥ នាក់ ដោយម្នាក់ៗទទួលបាននូវទឹកប្រាក់ ២០ម៉ឺនរៀល ។