កំពង់ចាម៖ ព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ពិធីនេះក្រោមអធិបតីភាពលោក វរសេនីយឯក ចែម ពិចិត្រ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពី មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងកងអន្តរាគមន៍ចល័ត និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។ ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯក ចែម ពិចិត្រ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ចែកជូនដល់ អាវុធហត្ថនារីចំនួនសរុបចំនួន ៩នាក់និងចុងភៅម្នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្គរ ២បេ និងថវិកា ១០០.០០០រៀលផងដែ។
