You are currently viewing លោកឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទដែលមានជំងឺ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទដែលមានជំងឺ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខលោកវសេនីយ៍ឯក អ៊ុល រ៉ាស៊ី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដែលលោកមានជំងឺ កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅសង្កាត់ផ្សាដើមថ្កូវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ។ លោកឧត្តមសេនីយ៍ត្រីបានជូនពរ លោកវរសេនីយ៍ឆាប់ជាសះស្បើយ នឹងបានចូលបម្រើការជូនអង្គភាពវិញ ក្នុងប្រទេសពោពេញដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ គ្មានសង្គ្រាមដូច្នេះយើងជាកងកម្លាំងត្រូវរួមធ្វើការងារកសាងអង្គភាពការពារសុខសន្តិភាព និងចេះជួយទុក្ខធុរៈគ្នាពេលជួបការការលំបាក នេះហើយគឺជាការប្រសើរមិនអាចកាត់ថ្លៃបាន ។ ជាពិសេសទៅទៀតនោះកម្លាំងកងរាជអាវុធហត្ថ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងយកចិត្តទុកដាក់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងគិតគូរពីសុខទុក្ខដល់មន្ត្រីក្រោមឱវាទ និងមានការត្រួតពិនិត្យជាប្រចាំចំពោះ គ្រួសារកងរាជអាវុធហត្ថណាដែលមានជីវិភាពខ្វះខាត និងជួបការលំបាក ឲ្យចេះជួយគ្នាទើបកងរាជអាវុធហត្ថមានមូលនិធិមហាគ្រួសារសម្រាប់ដោះស្រាយបន្ទាន់ដល់កម្លាំងដែលជួបបញ្ហាដើម្បីជួយសម្រួលបន្ទុកដល់គ្រួសារ។ សម្ភារៈដែលនាំទៅជួយលោកមេបញ្ជាការរងមានថវិកាចំនួន ៣.០០០.០០០រៀល អង្ករ០៤ បាវ, ទឹកស៊ីអ៊ីវ ០៨យួរ, ទឹកសុទ្ធ០៤ កេះ, មី០៤កេះ, ទឹកដោះគោឆៅ០៤ឡូ និងផ្លែឈើគ្រប់មុខមួយកន្រ្តកផងដែរ។