តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោចខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ (ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ) ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានអនុប្រធានមន្ទីរ នាយការិយាល័យ នាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានផ្តល់ថវិកាដល់អាវុធហត្ថនារីចំនួន ១៣ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥០.០០០រៀលនិង អង្ករ១ការ៉ុង ។
