អហ.ខណ្ឌដង្កោ៖ ជនងស្ស័យ២នាក់លួចគាស់ទម្លុះទម្លាយផ្ទះយកទ្រព្យសម្បត្តិ ត្រូវបានអាវុធហត្ថ ខណ្ឌដង្កោធ្វើការឃាត់ខ្លួន។
ករណីនេះ បានកើតឡើង នៅក្នុងបុរីឡាយគង់ផ្ទះលេខ២១និង២២ ផ្លូវបេតុងស្ថិតក្នុងភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះពីរនាក់ឈ្មោះ អ៊ឹម ប៊ុនសុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ និងឈ្មោះ វ៉ង ឡាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ ដោយធ្វើការគាស់ផ្ទះ ជនរងគ្រោះឈ្មោះងួន មករា ភេទស្រីអាយុ៣៥ឆ្នាំមុខរបរមេធាវីរស់នៅតំបន់កើតហេតុខាងលើ។
បើតាមសេចក្តីរាយការណ៍មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ដោយក្រោយកើតហេតុជនរងគ្រោះបានឆែកកាមេរ៉ាឃើញ និងដាក់ពាក្យបណ្តឹងទៅកាន់កម្លាំងមានសមត្ថកិច្ច ហើយក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ តែម្តង ដោយចាប់ដកវត្ថុតាង គ្រឿងអលង្ការការឡៃ(ចិញ្ចៀន;កងដៃ;ខ្សែក;ខ្សែដៃ)នឹងប្រដាប់ជក់គ្រឿងញៀនមួយចំនួន។ ដោយឡែក សម្ភារៈដែលជនរងគ្រោះបាត់បង់មាន លេបថប់១គ្រឿង កុំព្យូទ័រ១គ្រឿង កាបូបលុយ និងលុយមួយចំនួនទៀត ត្រូវបានជនសង្ស័យលក់ និងចាយអស់ហើយ៕