ព្រះវិហារ៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ កម្លាំងមូដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំងកងពលតូចលេខ៨ ដឹកនាំដោយលោក វរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិអន្លង់វែង ឃ។កន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
១.ឈ្មោះ ឃុន ឆាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។
២.ឈ្មោះ សូត្រ រ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ
វត្ថុតាងដកហូតរួមមាន:
-ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ០៦កញ្ចប់ ទំងន់ ១២,៩៩ក្រាម
-ម៉ូតូចំនួន ០១គ្រឿង
-ទូរស័ព្ទចំនួន ០២គ្រឿង
-កាំភ្លើងខ្យល់ចំនួន ០២ដើម
-លុយខ្មែរចំនួន ៣០.០០០រៀល និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត។