ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ លោកនាយឧត្តមសេនី សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់តារាងបាល់ទាត់ និងដែលជាកន្លែងរៀបចំប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខែពិសាខ ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅវិទ្យាល័យស្វាយរៀង ក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀងក្រុងស្វាយរៀង ខេត្តស្វាយរៀង។