You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨

ប៉ៃលិន : នៅវេលាម៉ោង ១៤ និង០០នាទី ថ្ងៃព្រហស្បត្តិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ ” ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ ” ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការចូលរួមពីលោកមេបញ្ជាការរង នាយសេធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ នាយអាវុធហត្ថខេត្ត សរុប៧៧នាក់។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង  ក៏បានសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ អាវុធហត្ថនារីចំនួុន ០៤នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុងចំនួន២ និងថវិកា ១០០.០០០រៀល ។