You are currently viewing ឧត្តមសេនីយ៍ត្រី​ ហេង ប៊ុនទី បើកកម្មវិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និងទិសដៅ​ការងារ​ឆ្នាំ​២០១៦

ឧត្តមសេនីយ៍ត្រី​ ហេង ប៊ុនទី បើកកម្មវិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និងទិសដៅ​ការងារ​ឆ្នាំ​២០១៦

អហ.ខេត្តព្រះសីហនុ៖ នៅព្រឹកចន្ទ ទី​២៥ ខែមករា ឆ្នាំ​២០១៦ នៅបញ្ជាការ​ដ្ឋាន​កងរាជ​អាវុហត្ថខេត្តព្រះសីហនុ បានបើកកម្មវិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និងទិសដៅ​ការងារ​ឆ្នាំ​២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី​ ហេង ប៊ុនទី មេបញ្ជាការកងរាជ​អាវុធហត្ថខេត្តព្រះសីហនុ និងមានការចូលរួមពី នាយ នាយរង និង​ពលកម្លាំង​ជាច្រើន​។​
ក្នុងអង្គពិធីនោះ ឧត្តមសេនីយ៍ត្រី​ ហេង ប៊ុនទី បានដាក់ចេញនូវវិធានការដូចខាងក្រោមនេះ៖
-មេបញ្ជាការ អហ ស្រុក ក្រុង ស្នាក់ការត្រូវយកចិត្តទុកដាក់អនុវត្តការងារ ភូមិ ឃុំ មានសុវត្តិភាពអោយបានល្អ ។
-មន្ទីរជំនាញត្រូវមានផែនការសកម្មភាពអោយបានច្បាស់លាស់ ។
-ត្រូវសហការជាមួយគណះបញ្ជាការឯកភាពខេត្តអោយបានល្អពិសេសសហការជាមួយនប ខេត្តលើការងារសន្តិសុខនិងសុវត្តិភាពសាធារណះ ។
-ត្រៀមកំលាំងនិងមធ្យោបាយសំរាប់ជួយសង្រ្គោះគ្រោះមហន្តរាយនានានិងបទបញ្ជារបស់មេបញ្ជាការ អហផទ ។
-បន្តការសាងសង់ស្នាក់ការសន្តិសុខ៤០២ ៕
851331764_80442_5701406698039353441

851331389_79194_4914314188975644292

851331997_79913_5234994692156705167

851333334_80087_11891250750681300254

851335651_80431_6526170636612104376