ភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ីនភិរម្យ នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ឧត្តមសេនីយ៍ត្រី មាស សុវណ្ណារី ស្នងការរង ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ដែលលោកស្រីឧត្តមសេនីយ៍បានសម្រាលបុត្រនៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ៣០នាទី នៅមន្ទីរពេទ្យ កាល់ម៉ែត ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោបានជួយឧបត្ថម្ភថវិកាចំនួន ៣លានរៀលផងដែរ។
ឧត្តមសេនីយ៍ទោ វ៉ា ស៊ីនភិរម្យ ដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ នាយអាវុធហត្ថដែលទើបនឹងសម្រាលបុត្រ
- Post author:Sery Vutha
- Post published:March 12, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / កីឡា វប្បធម៌ សិល្បៈ