You are currently viewing នៅសាលាកងរាជអាវុធហត្ថកំបូល បានធ្វើពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញការពារសន្តិសុខធនាគាជាតិជំនាន់ទី៣

នៅសាលាកងរាជអាវុធហត្ថកំបូល បានធ្វើពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញការពារសន្តិសុខធនាគាជាតិជំនាន់ទី៣

ភ្នំពេញ៖ រសៀលថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅសាលាកងរាជអាវុធហត្ថកំបូល បានធ្វើពិធីបិទវគ្គហ្វឹកហ្វឺនជំនាញការពារសន្តិសុខធនាគាជាតិជំនាន់ទី៣ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ហេង ប៊ុនធឿន នាយករងខុទ្ទកាល័យធនាគាជាតិនៃកម្ពុជា សមាសភាពចូលរួមមានលោកនាយយករង នាយទាហាន នាយទាហានរងចំណុះឱ្យសាលាកងរាជអាវុធហត្ថកំបូល ព្រមទាំងសិក្ខាកាមជាច្រើនរូបទៀត ។