You are currently viewing ការឆែកឆេកផ្ទះជនសង្ស័យនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ចាប់យកវត្ថុតាងបានយ៉ាងច្រើន

ការឆែកឆេកផ្ទះជនសង្ស័យនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ចាប់យកវត្ថុតាងបានយ៉ាងច្រើន

អហ កណ្តាល៖ មន្ត្រីអាវុធហត្ថខេត្តកណ្តាល បានប្រាប់ថា ក្រោយបញ្ចប់ការចុះឆែកឆេរនៅលំនៅឋានរបស់ជនសង្ស័យ ឈ្មោះ ឆិល ស៊ីថា ក្នុងចំណោម ជនសង្ស័យទាំង៤នាក់ នៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ពាក់ព័ន្ធអំពើលួចនៅតាម​បណ្តាខេត្ត នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ ដែលដឹកនាំដោយ ព្រះរាជអាជ្ញារង ខេត្តកណ្តាល លោក ឡាប ឡាយមុនី ជាលទ្ធផលកម្លាំងអាវុធហត្ថនិងនគរបាល បានរកឃើញ វត្ថុតាងជាច្រើន ។

រួមមាន៖ ប្រាក់ដុល្លារ 12150ដុល្លារ ទូរសព្ទ័ដៃ១គ្រឿង ស្លាកលេខម៉ូតូ២ ម៉ូតូ 02គ្រឿង ទូរទស្សន៍មួយគ្រឿង លោហៈធាតុ ពណ៌លឿងចិញ្ចៀនចំនួន218 វង់ លោហៈធាតុពណ៌លឿង បណ្តោង32បណ្តោង លោហៈធាតុពណ៌លឿង ខ្សែក ចំនួន 56 ខ្សែ និង លោហៈធាតុ ពណ៌លឿង ខ្សែដៃចំនួន56ខ្សែ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ធ្លាប់ធ្វើសកម្មភាពលួចនៅក្នុងមូលដ្ឋាន ខេត្តកណ្តាល លួចទូរស័ព្ទដៃ ចំនួន៣បីលើក បានសម្រេច២លើក មិនបានសម្រេច១លើក ពិសេសធ្លាប់លួចផ្ទះលក់មាស ដូរប្រាក់ ហាងលក់ទូរសព្ទ័ដៃ តាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ សៀមរាប និងរតនគីរី។

ក្រោយការបញ្ចប់ការឆែកឆេរ ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូន ទៅកាន់សាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាម នីតិវិធី។

សូមបញ្ជាក់ថា សមាសភាពដឹកនាំ និងចូលរួម ក្នុងការចុះឆែកឆេរ រួមមានព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកណ្តាល លោក ឡាប ឡាយមុនី ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការអាវុធហត្ថ ខេត្តកំពង់ចាម លោក សៅ ពន្លឺ មេបញ្ជាការរងអាវុធហត្ថ ខេត្តកំពង់ស្ពឺ លោក គង់ សត្ថារិន នាយការិយាល័យព្រហ្មទណ្ឌ នៃអាវុធហត្ថលើផ្ទៃប្រទេស លោក ទូច អ៊ីណាន មេបញ្ជាការរងអាវុធហត្ថ ខេត្តកណ្តាល លោក ហេង វុទ្ធី ស្នងការរង នគរបាល ខេត្តកំពង់ចាម លោក ហៀង ចន្ធី មេបញ្ជាការអាវុធហត្ថ ក្រុងតាខ្មៅ លោក លោក សាន់ យ៉ាត ចៅសង្កាត់តាក្តុល លោក សាន់ សំ មេភូមិតាក្តុល និងលោក ភួង ចំរើន នាយរងប៉ុស្តិ៍នគរបាលសង្កាត់តាក្តុល៕

db3dbbf0fae7783eb1b0f76e39e1c583

b9813743ee2f0b11238b468ab90052fd