កំពង់ឆ្នាំង ៖ នៅវេលាម៉ោង ២១ និង ១៥នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានបង្ក្រាមករណីរថយន្តដឹកឈើដោយគ្មានលិខ ស្ថិតនៅចំណុចភូមិស្រងាំទេ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានឃាត់រថយន្តមួយគ្រឿង ម៉ាក CAMRY ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២J ៧៣៩៤ ដែលមានផ្ទុកឈើក្រញូងចំនួន ៧២៨ដុំ ស្មើនិង ១,១៨៦ម៉ែត្រគូប បច្ចុប្បន្នវត្ថុតាងប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្ត។
