រតនគិរី៖ ព្រឹកថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ (ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ)។ ពិធីនេះក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរងទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
គួបញ្ជាក់ថាជារៀងរាល់ឆ្នាំកងរាជអាវុធហត្ថខេត្តរតនគិរីតែងតែប្រារព្ធពិធីនេះឡើងដើម្បីជាការរួមចំណែកអបអរទិវាជាប្រវត្តិសាស្ត្ររបស់នារីទូទាំងសកលលោក ក៏ដូចជានារីទូទាំងប្រទេសកម្ពុជា ដោយឡែកកងរាជអាវុធហត្ថខេត្តរតនគិរី ធ្វើពិធីនេះដើម្បីលើកកម្ពស់អាវុធហត្ថនារីដែលមានស្នាដៃបំរើក្នុងអង្គភាព។ លោកឧត្តមសេនីយ៍ត្រីបានផ្តល់ជូននូវអង្ក ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង សាប៊ូ និងថាវិកា មួយចំនួនដល់អាវុធហត្ថនារីផងដែរ ៕