You are currently viewing ឧត្តមសេនីយ៍ត្រី វ៉ាន់​ ណាឡុង ដឹកនាំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងការងារ កងរាជអាវុធហត្ថប្រចាំត្រីមាសទី១

ឧត្តមសេនីយ៍ត្រី វ៉ាន់​ ណាឡុង ដឹកនាំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងការងារ កងរាជអាវុធហត្ថប្រចាំត្រីមាសទី១

ប៉ៃលិន ៖ ព្រឹកថ្ងៃពុធ​ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តប៉ៃលិន

​ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ឆ្នាំ២០១៨ ។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី វ៉ាន់​ ណាឡុង​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន​ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងនាយ នាយរងចំណុះឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។