You are currently viewing លោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នជំនាញ កង​រាជអាវុធហត្ថ

លោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នជំនាញ កង​រាជអាវុធហត្ថ

ខេត្តកណ្តាល៖​ ព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកណ្តាល វគ្គនេះមានរយៈពេល២២ថ្ងៃ​ ។​ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សំ​ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការចូលរួម លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធាមន្ទីរការិយាល័យ កងវរអន្តរាគមន៍ និងសិក្ខាមសរុប១៣៥នាក់ ។