ភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅសាលាកងរាជអាវុធហត្ថកំបូល បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមីនា និងលើកទិសដៅការងារខែមេសាឆ្នាំ២០១៨ ។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករង និងនាយទាហាន នាយទាហានរង ចំណុះសាលាកងរាជអាវុធហត្ថកំបូលជាច្រើនរូបទៀត។
