You are currently viewing ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

កំពង់ស្ពឺ៖ ព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងការវិវត្តន៍ថ្មីៗ ពិធីនេះមានការចូលរួមមេបញ្ជាការរង សេនាធិការដ្ឋាន ប្រធានមន្ទីរទាំង នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។
លោកឧត្តមសេនីយ៍មេបញ្ជាការបានលើកឡើងអំពីសុខសុវត្តិភាព សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ជាពិសេសនៅតាមមណ្ឌលកំសាន្ត វត្តអារាមនានា និងលំនៅដ្ឋានរបស់ពលរដ្ឋ ។ ត្រៀមកម្លាំងការពារអ្នកដំណើរតាមដងផ្លូវ និងណែនាំឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរ បើកបរត្រូវមានការប្រុងប្រយ័ត្ន អប់រំកូនចៅ បងប្អូនក្នុងដំណើរកំសាន្តឲ្យមានការប្រុងប្រយ័ត្ន អំពីចោរកម្ម ឆក់ ប្លន់។ល។ ត្រូវឃ្លាំមើលមុខសញ្ញាទាំងអស់ និងបង្ក្រាបឲ្យខានតែបាន ។