អហ.កំពង់ស្ពឺ: អាវុធហត្ថប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងទិដៅការងារឆ្នាំ២០១៦កំពង់ស្ពឺ៖ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦ ក្រោមអធិបតេយ្យភាពលោកឧត្តមសេនីយត្រីជូ សារុនមេបញ្ជាការខេត្តដែលមានការចូលរួមពីមេបញ្ជាការក្រុង ស្រុក ស្នាក់ការ ប្រធានមន្ទីរគ្រប់ជំនាញ។
ក្នុងកិច្ចប្រជុំនោះគ្របកងឯកភាពចំណុះបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺឡើយបញ្ចេញមតិពីសកម្មភាពការងារមានចំណុចខ្លាំង ខ្សោយ និងអ្វីខ្លះដែលមានការជួបលំបាកកន្លងមក។
សម្រាប់ឆ្នាំ 2015 បញ្ជាការដ្ឋានខេត្តកំពង់ស្ពឺកសាងអាគារថ្មីមានចំនួន 2872 ម៉ែតការេ ចំណាយអស់ទឹកប្រាក់143544$ និង 265757500 រៀល និងជួសជុលអាគារប្រជុំ280ការេ អស់ប្រាក់3390$ និង16280000រៀល ។ លុះពេលល្ងាចមានចូលរួមពីឯកឧត្តម អ៊ូ សំអួនអភិបាលខេត្តកំពង់ស្ពឺជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញបិទកម្មវិធី និងជួបជុំបាយសាមគ្គីផងដែរ៕
