លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការផ្សព្វផ្សាយអប់រំចិត្តសាស្ត្រកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងសរុបប្រមាណជាង១០០នាក់ទាំងព្រឹក ល្ងាច ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានធ្វើបទឧទ្ទេមស្តីពីការអប់រំចិត្តសាស្ត្រនយោបាយ ដែលមានខ្លឹមសារដូចជា សភាពការណ៍អន្តរជាតិ សភាពការណ៍កម្ពុជា ព្រឹត្តការណ៍ដែលកើតមានឡើងនៅពេលកន្លងទៅ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតណាងរាស្ត្រ បទបញ្ជា នីតិវិធីនៃដំណើរការបោះឆ្នោត ក្រមសីលធម៍ ច្បាប់ស្តីពីលក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ។ល។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង
- Post author:Sery Vutha
- Post published:March 15, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ