You are currently viewing កងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្ត

កងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្ត

ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រារព្ធពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅក្នុងពិធីនោះក៏មានវត្តមានឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្នងការក្រុង លោកឧកញ៉ា លោកជំទាវ តុលាការព្រះរាជអាជ្ញា ស្ថាប័នស៊ីវិល ឧត្តមសេនីយ៍នាយរងសេនាធិការ ស្នងការ ស្នងការរងព្រមទាំងនាយ នាយរងនិងពលអាវុធហត្ថជាច្រើនរូបទៀត។