បាត់ដំបង៖ ថ្ងៃសៅរ៍ ១ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ទោ សួន សេដា នាយរងសេនាធិកាដ្ឋាន កងរាជអាវុធហត្ថ ខេត្តពោធិសាត់ ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ៥៦ ឆ្នាំ និងបាននាំយកថវិកា ចំនួន ៣០០,១៥០០ រៀលជូនដល់គ្រួសាសព ដែលស្ថិតនៅ ភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង៕
