បណ្ឌលគិរី ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ឆ្នាំ២០១៨ ។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងនាយ នាយរងចំណុះឱ្យបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងការងារ កងរាជអាវុធហត្ថប្រចាំត្រីមាសទី១
- Post author:Sery Vutha
- Post published:March 17, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ