You are currently viewing ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ដឹកនាំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងការងារ កងរាជអាវុធហត្ថប្រចាំត្រីមាសទី១

ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ដឹកនាំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងការងារ កងរាជអាវុធហត្ថប្រចាំត្រីមាសទី១

ពោធិ៍សាត់ ៖ ព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ឆ្នាំ២០១៨ ។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថចំណុះឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។