You are currently viewing លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ទទួលជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរពីប្រតិភូទីក្រុងកាន់ធឺ

លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ទទួលជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរពីប្រតិភូទីក្រុងកាន់ធឺ

ភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅសាលសវនាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងទទួលផែននគរបាលយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរពីប្រតិភូទីក្រុងកាន់ធឺ នៃសាធារណៈសង្គមនិយមវៀតណាម ក្នុងពិធីនោះដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយរងសេនាធិការ លោកស្នងការ នាយខុទ្ទការល័យ នាយការិយាល័យ និងប្រតិភូអមដំណើរជាច្រើនរូបទៀត។ ក្រោយពីជំនួបនេះបានបញ្ចប់លោកឧត្តមសេនីយ៍ឯក ក៏បានអញ្ជើញគណៈប្រតិភូទីក្រុងកាន់ធឺទាំងអស់ពិសារបាយសាមគ្គីប្រកបដោយភាពស្និតស្នាល និងសប្បាយរីករាយផងដែរ។