You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាមានស្ថានទម្ងន់ទោស

កម្លាំងអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាមានស្ថានទម្ងន់ទោស

ព្រៃវែង៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំចាយមារ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ តឿ ខី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាអី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង (ពីបទហិង្សាមានស្ថានទម្ងន់ទោស) ប្រព្រិត្តិទៅលើជនរងគ្រោះឈ្មោះ ចេន ភា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងបណ្ដាលឱ្យមានរបួសធ្ងន់ធ្ងរកាលពីវេលាម៉ោង ២០ និង ៣០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង កម្លាំងចាប់យកវត្ថុតាងរួមមាន

១.ដាវកែច្នៃចំនួន ០១ដើម (ជាដាវដែលជនសង្ស័យកាប់ទៅលើជនរងគ្រោះ)

២.ម៉ូតូចំនួន ០១គ្រឿង

៣.ទូរស័ព្ទចំនួន ០៣គ្រឿង

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។