You are currently viewing លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ចុះសួរសុខទុក្ខគ្រួសារនាយអាវុធហត្ថដែលឆ្លងទន្លេ

លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ចុះសួរសុខទុក្ខគ្រួសារនាយអាវុធហត្ថដែលឆ្លងទន្លេ

កណ្តាល៖ នៅព្រឹងថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រវនឹងថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ នាយ នាយរងកងរាជអាវុធហត្ថខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកា មូនិធិមហាគ្រួសាររបស់ កងរាជអាវុធហត្ថខេត្តកណ្តាល និងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារនាយអាវុធហត្ថដែលឆ្លងទន្លេដល់លំនៅឋាន ប្រពន្ធលោកអនុសេនីយ៍ឯក ឡៅ ងន់លាំង នាយ ការិយាល័យសន្តិសុខផ្ទៃក្នុង បានសំរាលកូនថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅភូមិមានរិទ្ធ ឃុំកកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ថវិកាសរុបទទួលបាន ១.៩៦០.០០០រៀល (មួយលាន កៅសិបប្រាំមួយម៉ឺនរៀល) រួមនិងគញរឿងឧបភោគបរិភោគមានអង្ករ ទឹកសុទ្ធ មី ទឹកផ្លែឈើ និងរបស់មួយចំនួនទៀត។