ភ្នំពេញ៖ នាយទាហាននៃកងរាជអាវុធហត្ថចំនួន២៨រូប ត្រូវបានតែងតាំងផ្លាស់ប្តូរមុខងារ និងតម្លើងឋានន្តរសក្តិ ព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នេះ នៅសាលប្រជុំ អគារសេនាធិការដ្ឋានបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង នាយការិយាល័យ និងនាយទាហាននៃកងរាជអាវុធហត្ថជាច្រើនរូបទៀត។
