You are currently viewing ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំខែមីនា

ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំខែមីនា

ក្រចេះ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស .២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នៅបញ្ជាការដ្ឋានកងរាជអាវុធខេត្តក្រចេះ បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធខេត្តក្រចេះប្រចាំខែមីនា និងដាក់ទិសដៅការងារខែមេសាឆ្នាំ២០១៨ ។ពិធីនេះក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងកងរាជអាវុធខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងមេបញ្ជាការស្នាក់ការសន្តិសុខជាច្រើនរូបទៀត។ លោកវរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធខេត្តក្រចេះ បានឡើងធ្វើបទអន្តរាគមន៍ អាននូវរបាយការណ៍ ការងារដែលអនុវត្តបាន រយៈពេលមួយកខែកន្លងមក។  បន្ទាប់មកលោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធខេត្តក្រចេះ បានធ្វើការបូកសរុប លទ្ធផលការងារអនុវត្តបានប្រចាំខែមីនា និងដាក់ទិសដៅបន្តការងារខែមេសា ឆ្នាំ២០១៨ ។ ឆ្លៀតក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ បង្ហាញពីការពង្រឹងគោលជំហរ សតិអារម្មណ៍ ស្មារតី ដល់ នាយ នាយរង អាវុធហត្ថទាំងអស់ ក្នុងការបំពេញកិច្ចការងារ រក្សាការពារ សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំច ខាងមុខនេះ ។