បាត់ដំបង៖ ព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដល់នាយ នាយរងអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជានាយសេនាធិការ និងដោយមានការចូលរួមពីលោកមេបព្ជាការរង នាយរងសេនាធិការដ្ឋាន លោកប្រធានអនុប្រធានមន្ទី រលោកនាយការិល័យ លោកមេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង ១៤ និងសិក្ខាកាមចំនួន ៥៤ នាក់ផងដែរ។
