រតនគិរី៖ ព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ២១ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរងនិងជានាសេនាធិការ លោកបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ជួយឧបត្ថមដល់លោកនាយចំណង់ ឈិន សុវណ្ណ ដែលលោកជួបនៅគ្រោះថ្នាក់ចរាចរណ៍នៅពេលបំពេញភារកិច្ចកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ បច្ចុប្បន្នលោក ឈិន សុវណ្ណ ត្រូវបញ្ជូនទៅមន្ទីពេទ្យខេត្តយ៉ាឡាយប្រទេសវៀតណាម ចំពោះថវិការដែរមហាគ្រួសារកងរាជអាវុធហត្ថជួយឧបត្ថមានចំនួន ៣លានរៀលគត់ នេះដោយសារទឹកចិត្តចូលរួមសាមគ្គីគ្នាពីបងប្អូនកងរាជអាវុធហត្ថខេត្តទាំងអស់។