កណ្តាល៖ នៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ នាយ នាយរងអាវុធហត្ថខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល និងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារអាវុធហត្ថដែលឆ្លងទន្លេ ដល់លំនៅដ្ឋាន ប្រពន្ធលោកព្រឹន្ទបាលឯក ញឹម សុគ្រីម សមាជិកមូលដ្ឋាន អាវុធហត្ថក្រុងតាខ្មៅ បានសំរាលកូនថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅភូមិត្រាំខ្នា ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ថវិកាសរុបទទួលបាន ១.៥៦០.០០០ រៀល(មួយលានហាសិបប្រាំមួយម៉ឺនរៀល) និងអង្ករ ទឹកសុទ្ធ មី ទឹកផ្លែឈើ និងរបស់របរមួយចំនួនទៀត។
