អហ.ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ ត្រូវបាន អហ ខេត្តព្រះសីហនុឃាត់ខ្លួនពាក់ព័ន្ធករណី តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១១២២ ត.ព/១៥ របស់លោក ស្រី លី សូដាណែត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ចាប ប៊ុនឡាយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ដោយឃាត់ខ្លួនត្រង់ចំណុច ក្រុម២៧ ភូមិ០៣ សង្កាត់០១ ក្រុង+ខេត្តព្រះសីហនុ ។
យោងតាមសេចក្តីរាយការណ៍របស់មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា «ជនសង្ស័យដែលឃាត់ខ្លួនតាមដីការបញ្ជានោះ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ»។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ចូនទៅកាន់ ពន្ឋនាគារខេត្តព្រៈសីហនុ ៕