កណ្តាល៖ ព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម ដឹកនាំដោយលោកមេបញ្ជាការស្រុក សហការណ៍ជាមួយកម្លាំចម្រុះស្រុក ដឹកនាំដោយលោក យី យ៉េន អភិបាលរងស្រុក ចុះបង្ក្រាបបទល្មើសនេសាទនៅចំនុចបឹងជោជន់(អតីតឡូតិ៍១៩)ស្ថិតនៅក្នុងភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
លទ្ធផលបង្ក្រាបបាន៖
១.លូស្បៃមុង ១០៥ មាត់លូ
២.បង្គោលចម្រុះ ១៥៧៥ ដើម
៣.របាំងព្រួល ស្បៃមុងប្រវែង ៣១៥០ ម៉ែត្រ វត្ថុតាងទាំងអស់បានដុតកំទេចចោលនៅនឹងកន្លែង។