You are currently viewing លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញជាអធិបតីក្នុងពិធីបិតវគ្គបំប៉នជំនាញកង​រាជអាវុធហត្ថប្រចាំឆមាសទី១

លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញជាអធិបតីក្នុងពិធីបិតវគ្គបំប៉នជំនាញកង​រាជអាវុធហត្ថប្រចាំឆមាសទី១

ព្រៃវែង៖ រសៀលថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៨  នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៨  ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយទាហាន នាយទាហានរងនៃកង​រាជអាវុធហត្ថខេត្ត និងសិក្ខាកាមជាច្រើនរូបទៀត ។