ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បាននឹងកំពុងដឹកនាំឯកឧត្តម សមាជិក នៃគណៈកម្មការជាតិ បន្តចុះត្រួតពិនិត្យដល់ទីតាំងស្តុកឈើនៅបណ្តាខេត្តភូមិភាគឦសាន។ សូមបញ្ជាក់ថា ម្សិលមិញនេះ គណៈកម្មការជាតិ បានចុះត្រួតពិនិត្យទីតាំង១កន្លែង ក្នុងខេត្តត្បូងឃ្មុំ និង២កន្លែង នៅក្នុងខេត្តមណ្ឌលគីរី។ បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការ បានប្រគល់ភារកិច្ចដល់អាវុធហត្ថនិងនគរបាលដែនដី ឱ្យការពារឈើនិងរក្សាសន្តិសុខនៅទីតាំងទាំងនោះ ព្រមទាំងណែនាំដល់ជំនាញរដ្ឋបាលព្រៃឈើនិងបរិស្ថាន ឱ្យប្រមូលឈើដែលកាប់មករក្សាទុកផ្តុំ រួចធ្វើការវាស់វែងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ជាមួយនឹងឯកសារ៕

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចុះត្រួតពិនិត្យទីតាំងស្តុកឈើនៅខេត្តត្បូងឃ្មុំម្សិលមិញ
- Post author:Eng Hy
- Post published:January 30, 2016
- Post category:បញ្ជាដឹកនាំ / ប្រតិបត្តិការ / ប្រតិបត្តិការបង្ការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបរថយន្តគេចពន្ធគយ

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ដឹកនាំប្រជុំផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារជំនួយការផ្ទាល់ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ
