You are currently viewing រយៈពេលពីរថ្ងៃកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់រថយនដឹកឈើគ្មានលិខិតអនុញ្ញាតចំនួន ០៨គ្រឿង

រយៈពេលពីរថ្ងៃកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់រថយនដឹកឈើគ្មានលិខិតអនុញ្ញាតចំនួន ០៨គ្រឿង

ស្ទឹងត្រែង៖ នៅវេលាម៉ោង ១៨ និង ០៥នាទីថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចវាលព្រីងលើផ្លូវជាតិលេខ ៧អា ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយរដ្ឋបាលព្រៃឈើ បង្ក្រាបករណីឈ្មួញដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ដោយឃាត់រថយន្តសាំយ៉ុងចំនួន០៥គ្រឿងដែលកំពុងដឹកឈើប្រភេទលេខ១ សសរ ៤៧ដើម និងក្តាបន្ទះ ៥១សន្លឹក (មិនទាន់បានវាស់វែងនៅឡើយ) ជនសង្ស័យរត់គេចខ្លួន។

ហើយនៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា សព្វស័ក ពុទ្ធសករាជ២៥៦១ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ម៉ោង ០៧ និង ៤៥នាទីនៅចំណុចគល់ស្ពានសេកុង ភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកម្លាំងកងរាជអាវុធហត្ថបង្ក្រាបករណីឈ្មួញដឹកជញ្ជូនផល អនុផលព្រៃឈើដោយ គ្មានលិខិតអនុញ្ញាត ដោយឃាត់រថយន្តម៉ាកសាំយ៉ុងចំនួន ០៣គ្រឿង ដែលកំពុងដឹកឈើអារប្រភេទលេខ១ សសរ ១៤ដើមនិងក្តាបន្ទះ ៨២សន្លឹក, សន្លឹកទ្វារ ១៤សន្លឹក, គ្រោងទ្វារ ៣០ដើម (មិនទាន់បានធ្វើការវាស់វែងនៅឡើយ)ជនសង្ស័យរត់គេចខ្លួន ។