You are currently viewing កងរាជអាវុធហត្ថខេត្តកណ្តាលបន្តចុះផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន

កងរាជអាវុធហត្ថខេត្តកណ្តាលបន្តចុះផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន

កណ្តាល៖ ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ កម្លាំង​កងរាជអាវុធហត្ថខេត្ថ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ដឹកនាំដោយលោកវរសេនីយ៍ទោ​ ពក​ សាង​ នាយរងសេនាធិការ​ ​បានចុះផ្សព្វផ្សាយនិងអប់រំអំពីផលប៉ះពាល់ដែលបណ្តាលមកពីគ្រឿងញៀន​ដល់ កម្មករ កម្មការិនី ជាប្រធានក្រុម ប្រធានផ្នែក តំណាងសហជិកសរុប ១០០នាក់តំណាងឱ្យកម្មកសរុបជាង១០០០នាក់ស្ថិតនៅក្នុងក្រុមហ៊ុនរោងចក្រស៊ីរើអេច ស្ថិតនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ឱកាសនោះដែរបាននាំយកសំភារៈសៀវភៅស្តីពីផលប៉ះពាល់នៃគ្រឿងញៀនជូនដល់ក្រុមហ៊ុនផងដែរ។