You are currently viewing កងរាជអាវុធហត្ថខេត្តសៀមរាបយកអំណោយទៅចែកជូនស្ត្រីចំណាស់ទីទាល់ក្រ

កងរាជអាវុធហត្ថខេត្តសៀមរាបយកអំណោយទៅចែកជូនស្ត្រីចំណាស់ទីទាល់ក្រ

សៀមរាប៖ ព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វសក័ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨កងរាជអាវុធហត្ថខេត្តសៀមរាបសហការជាមួយមូលដ្ឋានអាវុធហត្ថស្រុកសូទ្រនិគមដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង ចាន់រិទ្ធ តំណាងលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាកាកងរាជអាវុធហត្ថខេត្តសៀមរាប បាននាំយកអំណោយទៅចែកជូនលោកយាយ ហោ យ៉ែ អាយុ ៧២ឆ្នាំ ដែលជាស្រ្តីមេម៉ាយ ទីទាល់ក្រនិងគ្មានទីពឹងស្នាក់នៅភូមិត្រពាំងជ្រៃ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

សម្ភារៈយកទៅប្រគល់ជូនរួមមានៈ

១-អង្ករ០១បាវ ៥០គីឡូក្រាម

២-ទឹកសុទ្ធ ០២កេស

៣-មុង ០១និងភួយ ០១

៤-ទឹកត្រី ០២យួរ

៥-ទឹកស៊ីអ៊ីវ ០២យួរ

៦-ទឹកក្រូច ០២កេស

៧-ត្រីខកំប៉ុង ០២យួរ

៨-សារុង ០៣

១០-ប្រេងកូឡា ០៤ប្រអប់

១១-បីចេង០១ គីឡូក្រាម

១២-ស្កសរ០១គីឡូក្រាម

១៣-ថវិកា ៤៥០.០០០ រៀល។