ភ្នំពេញ៖ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីក្តុកក្តួល និងសោកស្តាយជាអនេកបន្ទាប់ពីបានទទួលដំណឹង ដ៏ក្រៀមក្រំអំពីមរណភាពរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ៦:៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ទីក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ ក្នុងជន្មាយុ៧១ឆ្នាំ។ការទទួលមរណភាពរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន គឺជាការបាត់បង់នូវឥស្សរជនកម្ពុជាដ៏ឆ្នើមមួយរូបដែលបានធ្វើពលីកម្មជាច្រើនដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា និងជាមេគ្រួសារ បិតា ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា។ ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថទាំងអស់ សូមចូលរួមរំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំនេះជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គោរពចូលរួមមរណទុក្ខពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ ។