You are currently viewing អគារទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍នាថ្ងៃនេះ

អគារទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍នាថ្ងៃនេះ

ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្វាយរំពា នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ខេត្តស្វាយរៀង បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើរប្រាស់ជាផ្លូវការនូវ អគារទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មានទំហំ ៧x១៥,៥០ ចែកចេញជា៣បន្ទប់ កម្ពស់មួយជាន់ សង់អំពីឥដ្ឋប្រក់សង្គ័សីក្រាលឥដ្ឋការូ ចំណាយថវិកាអស់ចំនួន ១៥.០០០ដុល្លារ(១ម៉ឺន៥ពាន់ដុល្លា)។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាងដ៍ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទា កឹង ឃន ស្នងការនគបាលខេត្តស្វាយរៀង លោក ម៉ែន សារ៉ាន់ អភិបាលនៃគណៈអភិបាលស្រុកស្វាយទាបនិងមានការអញ្ជើញចូលរួមជាកិត្តិយស កម្លាំងកងរាជអាវុធហត្ថខេត្ត ស្រុកស្វាយទាប កម្លាំស្នងការនគរបាលខេត្តនិងស្រុកស្វាយទាប ជាច្រើនកុះករផងដែរ។ អគារទីស្នាក់ការប៉ុស្តិ៍នគរបាលនេះគឺជាអំណោយដ៍ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាស្រុកកំណើតរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ហើយលោកនាយឧត្តមសេនីយ៍បានឧបត្ថម្ភនេះគឺដើម្បីចូលរួមអបអរសាទរដល់កម្លាំងសម្ថកិច្ចដែលបានពង្រឹងនូវសន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរនៅក្នុងមូលដ្ឋានទឹកដីកំណើតរបស់លោកនាយឧត្តមសេនីយ៍ផងដែរ ។

សូមបញ្ជាក់ផងដែរថាអគារនេះបានចាប់ផ្តើមកសាងនៅពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។ ពិធីនេះក្រោយពីបញ្ចប់និងកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍រួចមក ក៏មានពិធីពិសារអាហារសមគ្គីយ៉ាងស្នឹតស្នាលផងដែរ។