You are currently viewing ឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារជំនាញប្រចាំខែមីនា

ឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារជំនាញប្រចាំខែមីនា

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨   លោកឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារជំនាញប្រចាំខែមីនា និងលើកទិសដៅខែមេសា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីឧត្ដមសេនីយ៍ មេបញ្ជាការរង ទទួលការងារជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្ដមសេនីយ៍នាយរងសេនាធិការ លោកឧត្ដមសេនីយ៍ស្នងការ ស្នងការរង លោកវរសេនីយ៍ នាយ នាយរងការិយាល័យ លោកវរសេនីយ៍ប្រធានអង្គភាពជំនួយនីតិវិធី និងនាយអាវុធហត្ថដែលពាក់ព័ន្ធជាច្រើនរូបទៀត៕